កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​១​គ្រាប់​ថ្មី​ទៀត

 កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​១៨ ​កុម្ភៈ​ កូរ៉េ​ខាងជើង បាន​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ICBM​មួយ​គ្រាប់​ថ្មី​ទៀត សំដៅ​ទៅ​សមុទ្រ​ខាងកើត​។ មី​ស៊ី​ល​នោះ​តាម​ជប៉ុន​ថា បាន​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​ជប៉ុន​ខាងលិច​កោះ​ហុ​ក​កៃ​ដូ​។ នេះ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា កាលពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​។

មី​ស៊ី​ល​រំលង​ទ្វីប​នោះ​ហោះហើរ​រយៈពេល​៦៦​នាទី និង​ហោះ​ក្នុង​ចម្ងាយ​ជិត​៩០០​គីឡូម៉ែត្រ​។ រយៈពេល​នៃ​ការ​ហោះ​របស់​មី​ស៊ី​ល​នោះ គឹ​ប្រហាក់ប្រហែល​គ្នា​នឹង​ចម្ងាយ​របស់​មី​ស៊ីល​HWASONG-17 ដែល​ក្រុង​ព្យុ​ង​យ៉ាង​បា.ញ់​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​។ នេះ​ជា​ការ​បា.ញ់​មី​ស៊ី​ល​ ICBM ​លើក​ទី​២​ហើយ​របស់​ក្រុង​ព្យុ​ង​យ៉ាង រយៈពេល​ចុង​ក្រោយ​នេះ​។
តាម​លោក​ JOSEPH DEMPSEY​ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ អន្តរជាតិ​IISS​ថា មី​ស៊ី​ល​នោះ​ហាក់ដូចជា​មី​ស៊ី​ល​ប្រើ​ប្រេងឥន្ធនៈ​រឹង ដែល​កូរ៉េ​ខាងជើង​កំពុង​អភិវឌ្ឍន៍​។ ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន លោក​យ៉ា​ស៊ូ​កា​ហ្សូ​ ហា​ម៉ា​ដា​ បញ្ជាក់​ថា មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​បា.ញ់​សាក​នោះ អាច​មាន​សមត្ថភាព​ហោះ​ក្នុង​ចម្ងាយ​ដល់​ទៅ ១៤.០០០​គីឡូម៉ែត្រ​ដែល​អាច​បាញ់​ដល់​សហរដ្ឋ​អាមេ​រិក​។

ការ​បា.ញ់​មី​ស៊ី​ល​រំលង​ទ្វីប​នោះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​កើត​មាន ពេល​កូរ៉េ​ខាងត្បូង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​អា​មេ​រិ​ក​។ សេត​វិមាន​បាន​ថ្កោលទោស​ភ្លាម​ៗ​ចំពោះ​ការ​បាញ់​មី​ស៊ី​​ល​នោះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​លោកស្រី​អា​ឌ្រី​យែ​ន​ វ៉ា​ត​សុ​ន ​និយាយ​ថា ការ​បា.ញ់​មី​ស៊ី​ល​នោះ​កាន់តែ​បង្កើន​ភាព​តានតឹង​និង​គ្រោះថ្នាក់់​៕

Powered by Blogger.