ភ្នំពេញ ៖ ចៅក្រម ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្តកិច្ចតាមចាប់ខ្លួនស្ត្រីម្នាក់នាំមកដាក់ពន្ធនាគារចំនួន២ ឆ្នាំ ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។



ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសួរសាលាដំបូងរាជ ធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកយុត្តិធម៌ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តដីការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហុិន រចនា អាយុ៣៤ ឆ្នាំ ជាមួយរថយន្តម៉ាកព្រួស១ គ្រឿង នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្រោយចាប់ខ្លួន ជនជាប់ចោទត្រូវបានសមត្តកិច្ចនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មួយ យប់ រហូតមកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ ទើបបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។ ការចាប់ខ្លួនស្ត្រីខាងលើនេះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ២០២២ របស់លោក ហុក ពៅ ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ។ឈ្មោះ ហុិន រចនា មានទីលំនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែកខេត្តព្រៃវែង ជាប់ចោទពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ ។

 សាលក្រមបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ត្រូវនាំខ្លួន ពិរុទ្ធជនទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីផុតនៅ ចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២)ទទួលឃុំខ្លួនពិរុទ្ធជនដែលមានអត្តសញ្ញាណដូចខាងលើតាមដីកាបង្គាប់នេះ៕



 

Powered by Blogger.