សម្តេចតេជោ៖ ពិភពលោកកំពុងរងវិបត្តិថាមពលធ្វើឱ្យតម្លៃប្រេងឥន្ធនៈប្រែប្រួលជាប់ជានិច្ច(BTV)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុ បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងរងផលប៉ះពាល់ដោយសារ ការដណ្ដើមភូមិសាស្រ្ដនយោបាយ សង្គ្រាមនៅអ៊ុយក្រែន បញ្ហាទណ្ឌកម្ម បាននាំទៅដល់វិបត្តិថាមពល និងវិបត្តិស្បៀងជាពិសេស វិបត្តិថាមពល ប្រេងឥន្ធនៈនេះឯង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បែបបញ្ជាក់បែបនេះក្នុងពេលធ្វើជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ ពាន់នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា វិបត្តិថាមពលនេះបានធ្វើឱ្យប្រទេសនានា កើនឡើងនូវអតិផរណា។សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើនិយាយពីតម្លៃប្រេងឥន្ធនៈ មានការថមថយតម្លៃបន្ដិចបើធៀបទៅនឹងប៉ុន្មានថ្ងៃមុនដែលមានតម្លៃជាង ៨៥ ដុល្លារ ក្នុង ១ ប៉ារ៉ែល ខណៈដែលតម្លៃនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះតម្លៃប្រេងនៅត្រឹម ៨២,៨៩ ក្នុង១ប៉ារ៉ែល។
សម្ដេចតេជោ បញ្ជាក់ថា ដូច្នេះតម្លៃប្រេងឥន្ធនៈ មានការឡើងចុះៗនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ។ សម្ដេចបន្តថា តម្លៃប្រេងឥន្ធនៈបើឋិតនៅចន្លោះ ៥០ ដល់ ៧០ ដុល្លារ ក្នុង ១ ប៉ារ៉ែល គឺអាចចាត់ទុកថាតម្លៃល្អសម្រាប់អ្នកប្រើប្រាស់ផង និងសម្រាប់អ្នកផលិតផង។ ប៉ុន្ដែបើអ្នកផលិតជួបការលំបាក ពួកគេកាត់បន្ថយការផលិតនោះតម្លៃប្រេងឥន្ធនៈក៏កើនឡើងដែរ។ ប៉ុន្ដែតម្លៃប្រេងឥន្ធនៈ បច្ចុប្បន្ននេះមានតម្លៃលើសពី ៨០ ដុល្លារ ក្នុង១ប៉ារ៉ែល។
សម្ដេចតេជោ បញ្ជាក់ថា អត្រាប្ដូរប្រាក់នៅក្នុងប្រទេសកម្ពុជាមានស្ថេរភាពល្អ អតិផរណា នៅគ្រប់គ្រងបាន ប៉ុន្ដែរាជរដ្ឋាភិបាលចង់ឱ្យអតិផរណា នៅទាបជាងនេះថែមទៀត។ ប៉ុន្ដែបច្ចុប្បន្ន មិនអាចចុះទាបជាងនេះបានដោយសារមូលហេតុបញ្ហាពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់នេះតែម្ដង។
សម្ដេចបញ្ជាក់ថា មូលហេតុសំខាន់ជាងគេគឺពាក់ព័ន្ធទៅនឹងតម្លៃប្រេងនេះឯង នៅពេលតម្លៃប្រេងឥន្ធនៈកើនឡើង គឺទាក់ទងទាំងអស់។ សម្ដេចមានប្រសសន៍ថា សម័យនេះមិនមែនជាសម័យដឹកទំនិញតាម រទេះគោ រទេះក្របី ឬរទេះសេះទៀតទេ គឺសម័យដឹកទំនិញចូលទីផ្សារតាមយានយន្តដោយប្រើប្រាស់ប្រេងឥន្ធនៈ។ដូច្នេះតម្លៃនៃការដឹកជញ្ជូនបាននាំឱ្យមានការឡើងថ្លៃនៃទំនិញដែលលក់នៅតាមទីផ្សារ។ ដូច្នេះផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា គឺផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក៕
Post a Comment