ឈ្មួញ ដឹក​លៀស​ដុះ​ស្លែ កំពុង​សម្រុក​ដឹកជញ្ជូន​យ៉ាង​សប្បាយ​ ខណៈ​ជំនាញសង្កាត់​រដ្ឋបាល​ជលផល កំពុង​សប្បាយចិត្ត

 ​ខេត្តកំពង់ឆ្នាំង​៖​​នៅពេលយប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ស្ថិតនៅ​ចំណុច​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​​ បទល្មើស​ដឹកជញ្ជូន​លៀស​តាម​រថយន្ត​ កំពុងតែ​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ​គ្រែង​និង​អនាធិបតេយ្យ​បំផុត​គ្មាន​សមត្ថ​កិ​ច្ជ​ជំនាញ​ណា ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចេញមុខ​បង្ក្រាប​ហើយ​។​

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រុមសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ឈិន តួ  នាយរងអធិការកិច្ចបឹងទន្លេងសាបខាងត្បូង ខណៈពេលនលោកចុះទៅមកពិនិត្យនៅនឹងកន្លែងទីតាំងផ្ទាល់ ក៏ពិនិត្យឃើញថាពិតជាមានលៀសតូចល្អិតៗមានទាំងសំបកជាចើនកន្លែងច្រកពេញៗការ៉ុងដាក់បង្កប់ជាមួយ(លៀស)ទីផ្សារ។ 

ករណី​យ៍​ជួញ​លៀស​នេះ​រាងរាល់​យប់​មាន​ឡាន​ចូលមក​ដឹក​លៀស​យ៉ាង​គគ្រឹក​គ​គ្រែង ជា​ប្រភេទ​លៀស​ស្ងោ ឬក៏​លៀស​ចំណី​សត្វ​ទា ដែលជា​ប្រភេទ​លៀស​តូចៗ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម រំលោភច្បាប់​ស្ដីពី​ជលផល​ដែល​បាន​ហាមឃាត់ ជាពិសេស​គឺ​ប្រភេទ​ប្រភេទ​លៀង​នេះឯង​។​

​ប្រជាពលរដ្ឋសូមសំណូមពរដល់ ​ឯកឧត្តម
​​ឌិ​ត ទីណា ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ  មេត្តាជួយ​ដុសក្អែល​កូនចៅ​ថ្នាក់ក្រោម​ដែល​ពូកែ​ខាង​យក​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​មក​ទ្រាប់​គូទ​អង្គុយ ក្នុងន័យ​កន្ទេល​ធំ​បន្លំ​ដេក អង្គុយចាំតែ​យកលុយ​មិនដែល​បង្ក្រាប​ម្តងណា​ឡើយ​ដោយសារតែ​ទទួលបាន​លាភសក្ការៈ​ផង​ទាន​៕

                        រាយការណ៏ដោយលោក នៅ ផល សហការីប្រចាំខេត្តកំពង់ឆ្នាំង





Powered by Blogger.