ឯកឧត្ដម សូ សុីនួន ប្រធានក្រុមការងារថ្នាក់កណ្តាលនិងលោកជំទាវ ព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះជួបសំណេះសំណាលប្រធាន និងអនុប្រធានក្រុមបក្សលើកទី១

នាថ្ងៃអង្គារ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារចុះជួយមូលដ្ឋានឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្ដម សូ សុីនួន ប្រធានក្រុមការងារថ្នាក់កណ្តាលនិងលោកជំទាវ អមដំណើរដោយលោក សុខ សននិងភរិយា,លោកសោម ភិរុណនិងភរិយា(ក្រុមការងារថ្នាក់ខេត្ត),លោក លី ផល្លីននិងភរិយា (ក្រុមការងារថ្នាក់ស្រុក),លោកសាំង គឹមស៊ននិងក្រុមការងារថ្នាក់ឃុំ

ក្នុងពិធីចុះជួបសំណេះសំណាលប្រធាន និងអនុប្រធានក្រុមបក្សលើកទី១សរុបចំនួន២០១នាក់ មានចំនួន៣ភុមិ (ភូមិសេះស្លាប់:៨៦នាក់, ភូមិកំពង់ព្រះ៧០នាក់ និងភូមិឆ្នុកទ្រូចំណុចជើងកំពង់:៤៥នាក់ បន្ទាប់មកទៀតឯកឧត្ដមបានចុះពិនិត្យ:
-ការស្ថាបនាផ្លូវលំប្រវែង១.៣០០មx៨មx២ម(ចាប់ពីវត្តយុគន្ធររហូតដល់មាត់ទន្លេ)របស់ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ .
-ការស្តារមាត់ប្រឡាយសម្រួលចរាចរណ៍និងចំណតទូក កាណូតប្រវែង៧០មx១៥ម.
-ផ្លូវ១ខ្សែប្រវែង២.២០០ម និង ដាក់លូចំនួន២កន្លែង(ចំណុចភូមិកំពង់ព្រះ)របស់អង្គភាពគ្រឿងចក្រនៃក្រុមសម្តេចឪបានស្ថាបនារួចជាស្ថាពរ។

ជាលទ្ធផល:
១/សាកសួរព័ត៌មានប្រធាននិងប្រធានក្រុមលើករណី:អត្តសញ្ញាណរបស់សមាជិក,ការគ្រប់គ្រង និងស្គាល់សមាជិក,ការទទួលបណ្ណ័ព័ត៍មានទាក់ទងការបោះឆ្នោតនិងលេខរៀងគណបក្ស,ពេលវេលាទៅបោះឆ្នោតនិងបញ្ហាប្រឈមនានា។ល។
២/ចែកបញ្ចីក្រុមបក្សខ្នាតតូចអ៊ុតកៅស៊ូ(សម្រាប់ដាក់ហោប៉ៅ និងរក្សាគុណភាព)ជូនប្រធានឬអនុប្រធានក្រុមបក្ស ដើម្បីមានមូលដ្ឋានគ្រប់គ្រងសមាជិកឲ្យបានច្បាស់លាស់។

​ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមបានឧបត្ថម្ភ:អង្ករ១០គ.ក្រ/ម្នាក់ និងសារ៉ុ/ម្នាក់ជូនប្រធាននិងអនុប្រធានក្រុមបក្ស ព្រមទាំងចែកនំ និងប្រាក់១០០០៛ជូនដល់សិស្សកុមារា និងកុមារីជាច្រើនរូបទៀត។

បញ្ជាក់ផងដែលថាសរុបអង្ករ:2តោន១០គក្រ និងសារ៉ុង:២០១ស្មើទឹកប្រាក់សរុប៤,៥០០.០០០រៀល ។ដោយឡែកក្រុមការងារបានឧបត្ថម្ភថវិកាសរុបចំនួន៧០០.០០០៛សម្រាប់ទិញសង្ក័សីប្រក់រោងបុណ្យតាមដងផ្លូវលេខ៥២ត្រង់ចំណុចដើមច្រកែង(ឯកឧត្ដម សូ សុីនួន និងលោកជំទាវ:៤០០.០០០៛, លោក សុខ សននិងភរិយា:២០០.០០០៛,លោកសោម ភិរុណ:១០០.០០០៛)។
*សរុបថវិកាចំណាយទាំងអស់:5,200.000រៀលគត់៕

                                        










 



Powered by Blogger.