ភ្លៀងមួយមេធំគ្រប់ទឹកហើយមេទឹកភ្លៀងអូឬស្សី................
ភ្នំពេញ: បើទោះបីជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនសមត្ថកិច្ចទូទាំងប្រទេស ឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលទាំង៩ចំណុច ប៉ុន្តែ! មិនឃើញអាជ្ញាធរគោរព និងអនុវត្តតាមបទបញ្ជារបស់សម្តេចក្រទ្បាហោម ស ខេង ទ្បើយ ។
ទីតាំងហេីយល្បែងទឹកភ្លៀងល្មើសច្បាប់មានទីតាំង១-នៅចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ (ម្តុំអូឬស្សី) បានឲ្យដឹងថា៖
សកម្មភាពលេងល្បែងទឹកភ្លៀង ចាប់ផ្តើមលេងហើយ ពីខែឧសភា ដល់ខែតុលា គឺជាខែពេញនិយម សម្រាប់អ្នកលេងល្បែងទឹកភ្លៀង។ ជាទូទៅឲ្យតែមេឃស្រទុំ ឬមេឃឡើងខ្មៅម្ដងៗ ក្រុមអ្នកមានៗ ឬអ្នកលេងល្បែងទឹកភ្លៀងបានប្រមូលផ្ដុំគ្នាដើម្បីចាក់ ឬ ភ្នាល់ទឹកភ្លៀង អ្នកខ្លះចាក់ទឹកភ្លៀងតាមវិទ្យុទាក់ទង អ្នកខ្លះចាក់តាមទូរស័ព្ទ។
ការចាក់លេងល្បែងទឹកភ្លៀងនេះ គឺមានការភ្នាល់គ្នារហូតរាប់រយ រាប់ពាន់ និងរាប់ម៉ឺនរាប់សែនដុល្លារឯណោះ
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងទឹកភ្លៀងដែលកំពុងលុកលុយខ្លាំងជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញនេះ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបទ្បើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មេល្បែងទឹកភ្លៀងធំជាងគេ នៅកណ្តាលរាជធានីភ្នំពេញនេះ ជាអនិកជនមកពីអាមេរិកទៀតផង ជាពិសេសឲ្យតែជិតដល់រដូវភ្នាល់ល្បែងទឹកភ្លៀងម្តងៗ អនិកជនរូបនេះ ទ្បើងយន្តហោះមកកម្ពុជា ដើម្បីបើកល្បែងស៊ីសងនេះ៕
Post a Comment