មន្រ្តីនគរបាលម្នាក់ បា.ញ់សម្លា.ប់ខ្លួនឯងដោយបន្សល់ទុកបណ្តាំមួយច្បាប់

 ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានសម្រេចចិត្តបញ្ចប់ជីវិតដោយយកកាំភ្លើងបាញ់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅមាត់ច្រកទ្វារផ្ទះ មានទាំងសរសេរបណ្តាំ ។

 ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរជាមន្រ្តីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ អត្តលេខ 91377 ។

ករណីអត្តឃាតខាងលើ ធ្វើឲ្យក្រុមគ្រួសារក្តុកក្តួល នូវរឿងរ៉ាវ មិនគួរកើតឡើង គ្រាន់តែបញ្ហាក្នុងសង្គមគ្រួសារ ធ្វើឲ្យស្ត្រីរងគ្រោះដោះមិនចេញ ស្រាយមិនកើត បែជាគិតខ្លីបែបនេះ ហើយមានទាំងសំណេរទាំងផ្តែផ្តាំដល់ក្រុមគ្រួសារ ៖ «កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបង អូនគេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង កូមសូមទោសហើយ មិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយប៉ាម៉ាក់ជាមនុស្ស លាប្អូនទាំង៤នាក់ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង »

ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ទោះជាក្នុងបណ្តាំកុំឲ្យធ្វើបុណ្យក៏ដោយ ៕

                                                   





Powered by Blogger.