ឃុំខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ថវៈអនីតិជន

 ខេត្តពោធិ៍សាត់; ថ្ងៃទី12 ខែកក្កដាឆ្នាំ 2023ចាប់ឃុំខ្លួនឈ្មោះហូត ហឿន ករណីរំលោភសេពសន្ថវៈអនីតិជន

យុវតីរងគ្រោះមានឈ្មោះ អ.យ.ភេទស្រី អាយុ១៦ សញ្ជាតិជនជាតិភាគតិច  ស្នាក់នៅភូមិស្វាយប៉ាក ឃុំប្រងិល​ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ ត្រូវបានខាងអាណាព្យាបាលជនរងគ្រោះមកដាក់ពាក្យបណ្តឹង ទៅលើជន សង្ស័យម្នាក់ឈ្មោះ ហូត ហឿន ភេទប្រុសអាយុ 44 ឆ្នាំសញ្ជាតិខ្មែរទីកន្លែងកំណើតនៅភូមិបាក់រទេះ ឃុំបាក់ព្រា ស្រុកសង្កែខេត្តបាត់ដំបងមុខរបរកសិករបច្ចុប្បន្នភូមិឆាយលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១០ខែកដ្ដា ឆ្នាំ២០២៣តាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ។ម្សិញមិញនេះត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លួន ក្នុងករណីសរំលោភសេពសន្ថវៈអនីតិជន។

យោងតាមសេចក្តីបង្គាប់លោកលីចន្ថាអនុប្រធានសាលាដំបូងខេត្តពោធិ៍សាត់និងចៅក្រមស៊ើបសួរតាមមាតនរាលេខ២១៩និងមាត្រាបន្តបន្ទាប់ទៀតនៃក្រមនីតិជាព្រហ្មទណ្ឌបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ 501 ចុះថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023របស់ខេត្តពោធិ៍សាត់បានឃើញនិងដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ346 ចុះថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023។ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាការស៊ើបអង្កេតឲ្យបានល្អ។

បង្គាប់ភ្នាក់ងារមានសម្ថកិច្ចឲ្យឃុំខ្លួនឈ្មោះហូតហឿនភេទប្រុសអាយុ4ឆ្នាំសញ្ជាតិខ្មែរទីកន្លែងកំណើតនៅភូមិបាក់រទេះ ឃុំបាក់ព្រាស្រុកសង្កែខេត្តបាត់ដំបងមុខរបរកសិករទីនៅបច្ចុប្បន្នភូមិឆាយលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ប្រពន្ធឈ្មោះស.ស.ខ.មានកូនបីនាក់ឪពុកឈ្មោះស.ហ.រ ម្ដាយស្លាប់ឈ្មោះ ស.ថ ។

បើយោងតាមច្បាប់មាត្រា ២៣៩ ការបទរំលោភសេពសន្ថវៈ
គ្រប់អំពើបញ្ចូលអង្គជាតិ តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមគំហែង ឬដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ

សូមបញ្ចាក់ផងដែលថាបច្ចុប្បន្នជនល្មើសត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023 តាមនីតិបញ្ញាតិនៃច្បាប់រួចរាល់ហើយ ។ 

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរ ចំពោះករណីរំលោភសេពសន្ថវៈ ទៅលើយុវតីខាងលើ ត្រូវបានមហាជន ធ្វើការរិះគន់និងសូមអោយ សមត្ថកិច្ច គួរចាត់វិធានការអោយបាន ខ្លាំងបំផុត ព្រោះនេះជា ទង្វើអសីលធម៌ ក្នុងសង្គម៕

                                        





                                            



Powered by Blogger.