ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង

 ព្រៃវែង ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជា ផល្គុន ជា សុមេធី បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅពហុកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការបង្កើតពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង គឺជាការចូលរួមចំណែកកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកីឡាបំផុសស្មារតីសាមគ្គីភាព ចំណងមិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសក្នុងការជំរុញលើកទឹកចិត្តយុវជនគ្រប់រូប ដែលជាកោសិកាសង្គម ឱ្យងាកមកគាំទ្រ ស្រលាញ់ និងលេងកីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

តាមរយៈរបាយការណ៍របស់ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ឆ្នាំ២០២៣ បានបញ្ជាក់ថា មហាជន ជាពិសេសយុវជនក្នុងខេត្តព្រៃវែង ចូលចិត្តលេងកីឡាជាប្រចាំ។ ជាក់ស្តែងក្នុងការប្រកួតឆ្នាំ២០២៣ នេះសន្ទុះនៃការចូលរួមដាក់ពាក្យប្រកួតមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលខ្លីសោះគ្រាន់តែកីឡាបាល់ទាត់បានដាក់ពាក្យចូលរួមប្រកួតរហូតទៅដល់ ៤២ក្រុម កីឡាបាល់ទះមាន ចំនួន ១៣ក្រុម កីឡាប៉េតង់មាន ចំនួន ៤៩ក្រុម និងកីឡាវាយសីមាន ចំនួន ២៤ក្រុម។ នេះបង្ហាញឱ្យឃើញថា ការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ឆ្នាំ២០២៣ ទទួលបានការគាំទ្រច្រើនពីសំណាក់បណ្តាក្រុម/ក្លិប គ្រឹះស្ថានសិក្សា ទូទាំងខេត្ត ក៏ដូចជាមហាជនទូទៅផងដែ៕
















Powered by Blogger.