ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨, អាជ្ញាធរជូនដំណឹងឲ្យពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន

 (កំពង់ស្ពឺ)៖ ស្ថានភាពទឹកភ្លៀងកំពុងជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ ដោយលំបាកក្នុងការធ្វើដំណើរ ខណៈភ្លៀងនៅបន្ដធ្លាក់នៅឡើយ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ អាចប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន ឬផ្លូវវៀសផ្សេងៗ។

លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន (អាចប្រើប្រាស់ផ្លូវល្បឿនលឿន)។ មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យលិច ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 (កម្ពស់30cm)។ ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន»។




                                                


Powered by Blogger.