សមត្ថកិច្ចឡោម​ព័ទ្ធ​សណ្ឋាគារ​ចាប់ខ្លួន​មនុស្សប្រុស​ស្រី​១១​នាក់ ពាក់​ព័ន្ធ​ករណី​បា​​ញ់​បុរស​ម្នាក់​កណ្តាល​ក្រុងភ្នំពេញ​

 រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយនឹង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​ដែល​មាន​យីហោ​សណ្ឋា​គារ «​សូ​ផៃ​» និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់ (​ក្នុង​នោះ​ប្រុស​ចំនួន​៧​នាក់ និង​ស្រី​៤​នាក់​) នាំ​យក​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​ករណី​ឃា​.​តក​.​ម្ម​ស​ម្លា​.​ប់​បុរស​ម្នាក់​កាល​ម្សិលមិញ​នៅ​ខណ្ឌ​បឹង​កេងកង​។

ប្រតិបត្តិការ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ ២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទីតាំង​សណ្ឋាគារ​សូ​ផៃ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ មាន​បុរស​ជនបរទេស​ម្នាក់ ត្រូវ​បាន​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ដក​កាំ​ភ្លើ​.​ង​បា​.​ញ់​ស្លា​.​ប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ឈ្លោះ​ទាស់ទែង​គ្នា​មួយ​ប្រាវ ដោយ​ជន​រង​គ្រោះ​បាន​ដក​កាំ​បិ​.​ត ប៉ុន្តែ​ភាគី​ជនសង្ស័យ​មាន​កាំ​ភ្លើ​.​ង​ក៏​ដក​បា​.​ញ់​ចំនួន​៤​គ្រា​.​ប់​ផ្ទួន​ៗ តែ​ស្អុយ​មួយ​គ្រា​.​ប់​។ បន្ទាប់​ពី​បា​.​ញ់​រួច ជនសង្ស័យ​ក៏​នាំ​គ្នា​រត់ឡើង​ឡាន​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​ចំណុច​ផ្លូវ​៣៦០ កែង​ផ្លូវ​១៦៣ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេង​កេង រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

                                    








Powered by Blogger.