Update៖ មន្ទីរសុខាភិបាល ចុះពិនិត្យគ្លីនិកធំៗចំនួន២នៅវិហារសួគ៌ ក្រោយស្លាប់អ្នកជំងឺម្នាក់!
(កណ្ដាល)៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៤.០៧.២០២៣នេះ។
បានចុះពិនិត្យ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ដែលមានទីតាំងលើដងផ្លូវជាតិលេខ៨ ត្រង់ចំណុចថ្នល់កែងផ្លូវបំបែកជា៤ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមនិង”មន្ទីរសំរាកព្យាបាល និងសម្ភព ខ្សាច់កណ្ដាល”ដែលមានទីតាំងនៅក្បែរគ្នា ក្នុងភូមិ-ឃុំជាមួយ..!។
នេះបើយោងតាម ការបញ្ជាក់របស់លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិខ្សាច់កណ្ដាល ដែលបានថ្លែងប្រាប់«ដើមរាំង»នៅរសៀលទី២៤.០៧.២០២៣។
លោក លឹម ផល្លា បានលើកឡើងយ៉ាងដូច្នេះថាៈ ខ្ញុំបានសាកសួរទៅគ្លីនិករួចហើយ ប៉ុន្តែព័ត៌មានពុំទាន់ច្បាស់ការណ៍នោះទេ..!។
ទោះជាយ៉ាងណាក្ដី ពេលនេះខាងមន្ទីរសុខាភិបាលខេត្តកណ្ដាល កំពុងចុះពិនិត្យហើយ.!ចំពោះការ រកឃើញកំហុសឆ្គងរបស់គ្លីនិកឬអត់នោះ.លោកពុំដឹងទេ?។
បើតាមលោក លឹម ផល្លា ក្រោយមន្ត្រីជំនាញ ចុះពិនិត្យរួច នឹងធ្វើរបាយការណ៍ជូនថ្នាក់លើ.!។
ចំពោះការសន្និដ្ឋានឬវិនិច្ឆ័យ បែបណានោះ គឺនៅលើមន្ទីរ ខណៈរូបលោកត្រឹមការិយាល័យ ផុតដែនសមត្ថកិច្ចហើយ។
Post a Comment