ករណីបា-ញ់មនុស្សនៅកណ្តាលក្រុងភ្នំពេញ រកឃើញថា «ក្រុមនេះមិនធម្មតាទេ»
រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានទទួលជនសង្ស័យចំនួន១០នាក់ ដើម្បីបើកការស៊ើបសួរពាក់ព័ន្ធករណីឃាតកម្ម បា-ញ់សម្លាប់មនុស្សនៅកណ្តាលក្រុងភ្នំពេញ ។
ជនសង្ស័យទាំង១០នាក់នោះ មានជនជាតិវៀតណាម៩នាក់ និងខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ រួចបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។
ប្រតិបត្តិការណ៍នេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយ កដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបឈានដល់ការបំបែកសំណុំរឿងឃាតកម្មនេះ ។
បើទោះបីជាជនដៃដល់នៅមិនទាន់ត្រូវបានចាប់ខ្លួនយ៉ាងណាក៏ដោយ តែសង្ឃឹមថាប្រតិបត្តិការនៅក្តៅគគុកនោះ មិនយូមិនឆាប់ជនជាឃាតករប្រាកដជាចូលអន្ទាក់របស់សមត្តកិច្ចជាក់ជាមិនខាន ។
សូមជម្រាបថា កាលពីវេលារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២ ៣ មានករណីឃាតកម្មមួយបានកើតឡើង បានកើតឡើងនៅចំណុចលើផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេង កង រាធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៧ទៅ៨នាក់ ប្រើប្រាស់មធ្បាយជិះរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីចំនួន២ ដើម បានធ្វើសក ម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ ឆ្នាំ ជនជាតិវៀតណាម បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពីកើតមានអំពើឃាតកម្មនោះ កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់បើកការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបចំនួន២ទីតាំងផ្សេងគ្នា ។ ទីតាំងទី១ នៅចំណុចសណ្ឋាគារសូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទីតាំងទី២ស្ថិតនៅខុនដូរហាយលេន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនោះ កម្លាំងសហការបានចុះទៅដល់មូលដ្នានស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីតាមប្រមាញ់ស្វែងរកចាប់ខ្លួនក្រុមជនជាឃាតករ ដែលតាមប្រភពព័ត៌មានឲ្យដឹងថា ជនដៃដល់កំពុងព្យាយាមរកច្រកចេញទៅក្រៅប្រទេស ។ ប្រតិបត្តិការដំបូងកម្លាំងសមត្ថកិបានឃាត់ខ្លួនមនុស្សសរុប១៥នាក់ លុះនៅពេលនាំយកទៅធ្វើការសួរ រកឃើញ១០នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារនោះ ហើយសមត្ថកិច្ចក៏បានដកហូតរថយន្តចំនួន៣គ្រឿង ម៉ូតូ១គ្រឿង អាវុធខ្លី២ដើម បង់២ គ្រាប់ចំនួន៥គ្រាប់ ថ្នាំគ្រាប់ពណ៌ខៀវ និងម្សៅស មួយចំនួនសង្ស័យសារធាតុញៀន និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ គ្រឿង ផងដែរ ។
ទោះជាយ៉ាងណាក្តី សមត្ថកិច្ចនៅតែតាមប្រមាញ់ក្រុមឃាតករ ពាក់ពន្ធករណីឃាតកម្មបាញ់ប្រហារជីវិតលើបុរសជន ជាតិវៀតណាមម្នាក់ នៅកណ្តាលក្រុងភ្នំពេញ រយៈពេល៣ទៅ៤ ថ្ងៃកន្លងមកនេះ នៅក្តៅគគុកនៅឡើយទេ ខណៈមនុស្សជាង១០នាក់ ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌបានបង្ហើបឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សប្រុសស្រីជាង១០នាក់ មាន១១នាក់ឃាត់ខ្លួននៅសណ្ឋាគារ សូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយមានតែ២នាក់ទេ ពាក់ព័ន្ធការចូលរួមក្នុងអំពើឃាតកម្ម តែជនសង្ស័យមិនទាន់សារភាពឲ្យបានគ្រប់ជ្រុងជ្រោយ អំពីសកម្មភាពដែលពួកគេប្រព្រឹត្តិនោះដែរ ។
បេសកកម្មយ៉ាងក្តៅគគុកនោះ នារសៀលថ្ងៃទី៣១ ខែកក្កដា សមត្ថកិច្ចបានបន្តប្រតិបត្តិការស្រាវជ្រាវ រកឃើញរថយន្តម៉ាកឡិចសីស NTX ៣០០ មួយគ្រឿងដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព បានយកទៅលាក់ទុកនៅតំបន់អ្នកលឿងត្រើយខាងកើត ដែលម្ចាស់វាកំពុងបន្តការគេចខ្លួន ហើយរថយន្តនោះត្រូវបានសមត្ថកិច្ចនាំយកមកកាន់នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ។
លុះមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កម្លាំងសហការនៅតែបន្តការស្រាវជ្រាវ និងតាមប្រមាញ់ជនដៃដល់ក្នុងអំពើឃាតកម្មនោះ ដែលកម្លាំងជំនាញមួយចំនួនបានទៅដល់ក្រុងបាវិត ព្រំដែនកម្ពុជា.វៀតណាមរួចជាស្រេចទៅហើយ ព្រោះបើតាមសេចក្តីរាយការថា ជនដៃដល់បានគេចខ្លួនទៅទីនោះ ដើម្បីរកច្រកចេញពីការតាមចាប់ខ្លួនរបស់សមត្តកិច្ចកម្ពុជា ។ មន្ត្រីនគរបាលព្រហ្មទណ្ឌបានបង្ហើបទៀតថា ករណីឃាតកម្មបាញ់សម្លាប់មនុស្សកណ្តាលទីក្រុងភ្នំពេញនេះ ដែល ជនសង្ស័យមានគ្នាទាំងអស់៨នាក់ ជិះក្នុងរថយន្ត៥ នាក់ និង ៣នាក់ជិះម៉ូតូ២ គ្រឿងតាមបិទគូទ ។
ហើយករណីបាញ់ប្រហារនោះ ទំនងជារឿងពាលស៊ីពាល បានជាគេនិយាយយ៉ាងដូច្នោះពីព្រោះជនសង្ស័យ១ក្រុមនោះ គឺជាមុខសញ្ញាពាក់ពន្ធករណីជួញដូរគ្រឿងញៀន ។ ដូច្នេះបើទោះបីពួកគេមិនឆ្លើយសារភាពយ៉ាងណាក៏ដោយ សមត្ថកិច្ចអាចសន្មត់ជាជំហានដំបូងថា នេះជាករណី «ពាលស៊ីពាល» បណ្តាលមកពីការចែកលាបសការៈមិនមានភាពស្មោះត្រង់ជាមួយគ្នា ទើបកើតការតាមបាញ់ប្រហារនោះ ៕,
Post a Comment