អាដើមឈើគ្មានជំនាញបណ្តាលអោយដាច់ខ្សែភ្លើង ផ្ទុះសេបង្គោលភ្លើង។

ភ្នំពេញ៖ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះបង្គោលភ្លើងនៅពីមុខផ្ទះប្រជាពលរដ្ឋបង្កការភិតភ័យដល់ប្រជាពលររដ្ឋដែលមានផ្ទះក្បែខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

តាមបណ្ដោយផ្លូវលេខ១៥៦ កែងផ្លូវលេខ២២៩ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គឺមកពីបញ្ហារអាដើមឈើកំណាត់ឈើបានធ្លាក់មកចំលើខ្សែភ្លើងបានបណ្តាលអោយផ្ទុះសេប្រអប់ខ្សែភ្លើងជាប់បង្គោលភ្លើងថ្មមួយដើម។

ពេលនោះប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ផងដែរទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញជួយអន្តរាគមន៍តែម្តង។

ករណីអគ្គិភ័យឆាបឆេះខ្សែភ្លើងនេះ ប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់តអគ្គិភ័យអស់ចំនួន០៨បំពង់ ក៏រលត់ទៅវិញជាស្ថាពរ ហើយករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋបន្តិចបន្ទួចប៉ុណ្ណោះ៕

                                    

 







Powered by Blogger.