ក្រឡាប់រថយន្តដឹកកម្មករចូលស្រែ របួសធ្ង.ន់ស្រាល៦០នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ រថយន្តកូរ៉េហុីយ៉ាន់ដាយមួយគ្រឿងដឹកកម្មករ កម្មការនីទៅធ្វើការរោងចក្រ បើកបរល្បឿនលឿន ស្ថានភាពផ្លូវកោង បត់បួងចង្កូតជ្រុល ក្រឡាប់ផ្ងារជើងចាក់កម្មករចោលពេញវាលស្រែ កប់ភក់ របួសធ្ងន់ស្រាល៦០នាក់ ស្រីចំនួន៤៦នាក់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវកៅស៊ូ ត្រង់ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក ហុីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ចំណុះ២,៥តោន បើកបរដោយឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករកម្មការិនី សរុប៦០នាក់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើដើរប្រមូលដឹកកម្មករ កម្មការនី តាមផ្ទះតាមភូមិឆ្ពោះទៅធ្វើការងាររោងចក្រ សរុប៦០នាក់ ប្រុសចំនួន១៤នាក់ ស្រីចំនួន៤៦នាក់ ខណៈដែលបើកតាមផ្លូវខាងលើ ពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចផ្លូវកោងកែងត្រូវបត់ទៅកើត បួងចង្កូតជ្រុល ធ្លាក់ផ្លូវក្រឡាប់ផីងចាក់កម្មករចោលពេញវាលស្រែ កប់ភក់ របួសធ្ងន់ស្រាល រណូករណែល ។


ក្រោយកើតហេតុ សមត្ថកិច្ច អាជ្ញាធរ ជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះ របួសធ្ងន់ចំនួន១០នាក់ ប្រុស២នាក់ ស្រីចំនួន៨នាក់ ក្នុងនោះមានស្ត្រីពោះធំ២នាក់ យកទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូចលើកយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំភាគីម្ចាស់អ្នកបើកបរដោះស្រាយជាមួយភាគីរងគ្រោះ ៕

                                      





 

Powered by Blogger.