ខេត្តបាត់ដំបង
៖ បទល្មើសនេសាទគ្រប់ប្រភេទ នៅតែកើតមានពាសពេញតំបន់ទន្លេសាប
ក្នុងទឹកដីខេត្តបាត់ដំបង
បើទោះជាកម្លាំងសមត្ថកិច្ចតែងឆ្មក់ចុះបង្ក្រាប
និងកាប់កម្ទេចចោលជាបន្តបន្តាប់ក្ដី ។
ប៉ុន្តែជនល្មើសនៅតែអាចមានលទ្ធភាពបង្កើតបទល្មើសបានយ៉ាងរលូនដដែល
ព្រោះសមត្ថកិច្ចរឹបអូសយកបានតែវត្ថុតាង រីឯជនល្មើសរួចខ្លួនរហូត
រឹតតែបង្កើតបទល្មើលទ្វេដង ដែលកំពុងរត់ប្រណាំងគ្នាយ៉ាងគគ្លើន
ជាមួយនឹងបទល្មើសលួចឈូសឆាយយកដីរដ្ឋក្នងតំបន់៣ ។
កាលពីថ្ងៃទី ០៥
សីហា មន្ត្រីជលផលមួយក្រុម
បានសហការជាមួយកម្លាំងសហគមន៏នេសាទក្នុងមូលដ្ឋានប៉ុន្មាននាក់ផង
បានឆ្មក់ចុះទៅបង្ក្រាបនៅទីតាំងប្រព្រឹត្តបទល្មើសនេសាទមួយកន្លែងក្នុងតំបន់ទន្លេសាប
ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូស និង
កាប់បំផ្លាញចោលនូវឧបករណ៏នេសាទខុសច្បាប់(សាច់អួន) និង
វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត តែគេស្គាល់មុខម្ចាស់បទល្មើសទេ។
បើតាមប្រភពព័ត៌មាន ទីតាំងដែលកម្លាំងជលផលចុះបង្ក្រាបនោះ
ជាកន្លែងដែលជនល្មើសបានដាក់ពង្រាយនូវឧបករណ៍នេសាទខុសច្បាប់ព្រោងព្រាតរាប់សិបកន្លែង ជាពិសេស ដាក់ពង្រាយ បរណរ៉ាវ(សាច់អួនក្រឡាញឹក) ដែលមួយខ្សែៗ
មានប្រវែងរាប់រយម៉ែត្រ។ ប៉ុន្តែជនល្មើសហាក់បានដឹងមុខ
ពីគម្រោងការចុះបង្ក្រាបរបស់សមត្ថកិច្ច ទើបចំណុចខ្លះ
ពួកគេទាញពន្លិចទឹកមុនពេលសមត្ថកិច្ចចុះទៅដល់
ដើម្បីបំភាន់ភ្នែកកម្លាំងដែលចុះបង្ក្រាប ។
យោងតាមរបាយការណ៍វត្ថុតាងដែលមន្ត្រីជលផល
និងប្រជាសហគមន៍នេសាទចុះបង្ក្រាប និង រឹបអូសបានយកទៅកំទេចចោល
កាលពីថ្ងៃទី ០៥ សីហា រួមមាន៖ សាច់អួនប្រវែង១៣០០ម៉ែត្រ
ឡុកចាប់ត្រីចំនួន០៤ បង្គោលឈើចំនួន៣០០ដើម
និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
វត្ថុតាង
និងឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ
ត្រូវបានបង្ក្រាបចំនួន០៤គោលដៅផ្សេងគ្នា។
នេះបើតាមរបាយការណ៍ដដែល ។
ប៉ុន្តែរបាយការណ៍ពុំបាននិយាយពីអត្តសញ្ញាណជនល្មើសណាម្នាក់ដែលត្រូវបានគេស្គាល់នោះទេ។
សូមរំលឹកថា នៅក្នុងតំបន់ទន្លេសាប ទាំងដែនទឹក ទាំងដែនគោក
ដែលស្ថិតក្នុងភូមិសាស្ត្រ ក្នុងស្រុកចំនួន០៤ នៃខេត្តបាត់ដំបង
គឺស្រុកមោងប្ញស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល
ត្រូវគេសង្កេតឃើញបទល្មើសចំនួន០២ ដែលកំពុងងើបឡើងវិញកាន់ខ្លាំង ។
នេះបើតាមប្រភព
ព័ត៌មានពីប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកទាំង០៤ ដែលមានភូមិសស្ត្រជាប់តំបន់ទន្លេសាប។បទល្មើសទាំង០២នោះ
គឺការប្រើគ្រឿងចក្លួចរឈូសឆាយទន្ទ្រានយកដីតំបន់៣
និងការប្រព្រឹត្តបទល្មើសនេសាទ ដែលគេមិនអាចទប់ស្គាត់បាន។
យោងតាមព័ត៌មានព្រាលៗ ដែលកោះសន្តិភាព
ទើបទទួលបាននាប៉ុន្មានថ្ងៃចុងក្រោយនេះ
បទល្មើសដែលកំពុងរសើបខ្លាំង គឺបទល្មើស
«លួចឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់៣»
ដែលស្ថិតនៅក្នុងស្រុកឯកភ្នំ។ ប្រភពបានបង្ហើបឲ្យដឹងថា
ក្រុមជនទុច្ចរិតដែលកំពុងប្រើគ្រឿងចក្រសំងំឈូសឆាយប្រឹងលេបយកដីព្រៃលិចទឹកទាំងនោះ
ភាគច្រើននាំមុខដោយពួកមន្ត្រីខិលខូចមួយចំនួនចាប់តាំងពីថ្នាក់មូលដ្ឋាន
រហូតដល់ថ្នាក់លើ។ ក្រុមជនទុច្ចរិតទាំងនេះ
តែងប្រើប្រាស់ពលរដ្ឋឲ្យនៅជួរមុខធ្វើជាខែលបិទបាំងនូវអំពើទុច្ចរិតធំដុំរបស់ខ្លួន
។ ពួកគេតែងធ្វើសកម្មភាពលួចឈូសទន្ទ្រានដីព្រៃលិចទឹកពេលយប់
ព្រោះធ្វើថ្ងៃខ្លាចគេឃើញ។ ប្រភពព័ត៌មានដដែលបានទម្លាយទៀតថា
ពេលនេះទំហំដីរាប់រយហិចតា នៅក្បែរបង្គោលព្រំតំបន់៣ផង
និងស្ថិតនៅក្នុងតំបន់៣ ត្រូវបានជនទុច្ចរិត
ដែលភាគច្រើនជាពួកមន្ត្រីមានអំណាច
កំពុងឃុបឃិតបែងចែកគ្នាឈូសទន្ទ្រានយកតាមទំនើងចិត្ត
ដោយពុំមានមន្ត្រីក្នងស្ថាប័នណា ឬថ្នាក់ដឹកនាំណាចុះទប់ស្កាត់
ឬចុះបង្ក្រាបឡើយ។
ដោយឡែក នៅតាមបណ្ដាស្រុកដទៃទៀត
ក៏ពុងកំរើកដូចគ្នា
នូវបទល្មើសលួចឈូសឆាយទន្ទ្រានយកដីព្រៃតំបន់៣នេះ
ដែលពេលនេះកំពុងធ្លាយក្លិនស្អុយជាបណ្ដើរៗហើយ ៕
Post a Comment