សម្តេចតេជោស្រក់ទឹកភ្នែក ពេលនិយាយដល់រឿងកូនប្រុស ហ៊ុន ម៉ាណែត ឃ្លាននំប៉័ង តែគ្មានលុយទិញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្រក់ទឹកភ្នែកនៅពេលនិយាយទៅដល់កូនឃ្លាននំប៉័ង ហើយគ្មានលុយទិញ រហូតកូនក្លាយជានាយករដ្ឋមន្ត្រី ដែលស្របតាមបំណងសម្តេចចង់បាន ពោលគឺខិតខំរៀនសូត្រ រហូតមានសមត្ថភាព។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ទាំងស្រក់ទឹកភ្នែក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «និយាយដល់ចំណុចនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ វាកំសត់ពេកហើយ ជាពិសេសនោះកាលពីម្សិលមិញ ខ្សែភាគយន្តក៏បានចាក់ដល់ចំណុចនេះ គឺពេលនោះប្រពន្ធខ្ញុំបានប្រាប់ថា «ពេលឆ្លងសាឡានអ្នកលឿនមកហើយ» ម៉ាណែតនិយាយថា «ឃ្លាននំប៉័ង» តែប្រពន្ធខ្ញុំនិយាយថា «គ្មានលុយទិញគេកូន»… «ចំណុចនេះ ធ្វើឲ្យខ្ញុំស្រក់ភ្នែកមួយយប់ហើយ ហើយអ្វីដែលខ្ញុំស្រក់ភ្នែកទៀតនោះ គឺចំណុចថា «ប្រពន្ធខ្ញុំបានស្លា.ប់» តែការពិតគាត់លាក់ខ្លួនកុំឲ្យគេធ្វើបាន»។
សម្តេចតេជោបានបន្តថា «ក្នុងខ្សែជីវីតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាកំសត់ពេកហើយ ប៉ុន្តែនៅតែកូនប្រុសសម្តេចមួយនេះ តស៊ូរហូតបានបណ្ឌិតនៅក្រៅប្រទេសបាន។ បណ្ឌិតមានច្រើនមែន ប៉ុន្តែតែម៉ាណែត ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកយោធា ដែលមិនងាយមានអ្នកមាននោះទេ»៕
Post a Comment