លោក ប៊ុន បឿន មេភូមិផ្ចឹកជ្រុំ បកស្រាយបំភ្លឺជុំវិញការចុះផ្សាយចោទប្រកាន់ថា លោកមេភូមិ និងគណៈកម្មការវត្តរស្មីសិលារតនារាម ឃុបឃិតគ្នាក្នុងការកិបគេងប្រាក់បុណ្យកឋិនទាន

 ជុំវិញការចុះផ្សាយចោទប្រកាន់ លោកមេភូមិផ្ចិកជ្រុំ និងគណៈកម្មការវត្តរស្មីសិលារតនារាម មានការឃុបឃិតគ្នាកិបគេងប្រាក់បុណ្យកឋិនទាន តាមបណ្ដាញព័ត៌មានមួយចំនួនដែលមានខ្លឹមសារថា÷លោកមេភូមិ និងគណៈកម្មការវត្ត បានប្រមូលបច្ច័យពីបុណ្យកឋិនទានបានចំនួន 8 លាន 8 សែន ដែលមានចុះក្នុងលិខិត។ តែបែរជាសរុបទឹកប្រាក់បានតែ 5 លាន 8 សែន 8ម៉ឺន 1ពាន់រៀលតែប៉ុណ្ណោះ នោះគឺជាព័ត៌មានមិនពិត។


លោក ឈ្មោះ ប៊ុន បឿន  មេភូមិផ្ចឹកជ្រុំ  ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បានបញ្ជាក់ឲ្យដឹងថា ការចុះផ្សាយជុំវិញពាក់ព័ន្ធនឹងបញ្ហាខាងលើនោះ គឺជាព័ត៌មានមិនពិត ដែលមានចេតនាចោទប្រកាន់ញុះញង់ ធ្វើឱ្យបាត់បង់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរលោកផងដែរ។ 

លោក មេភូមិផ្ចឹកជ្រុំ  បានបន្តឱ្យដឹងទៀតជុំវិញនឹងប្រាក់បច្ច័យដែលពុទ្ធបរិស័ទប្រគេន គឺមានគណៈកម្មការ អាចារ្យវត្ត ជាអ្នកគ្រប់គ្រង់ក្នុងការបែងចែកទាំងចំណាយ និងចំណូល ច្បាស់លាស់ ហើយលោកគ្រាន់តែជាមេភូមិក្នុងការជួយមើល ខុសត្រូវក្នងការសម្រស់សម្រួលសណ្ដាប់ធ្នាប់ ជូនពុទ្ធបរិស័ទដែលមកចូលរួមក្នុងពិធីបុណ្យបុណ្យកឋិនទានតែប៉ុណ្ណោះ តើលោកមានសិទ្ធិអីក្នុងការបែងចែកនៃបច្ច័យ ឬក៏កិបគេងផលប្រយោជន៍ណាមួយនោះ។ លោកមានតែខំគៀងគ ទៅដល់ពុទ្ធបរិស័ទទីចិត្ត ទីឆ្ងាយ ដើម្បីចូលរួមក្នុងពិធីបុណ្យផ្សេងៗ ដើម្បីបានបច្ច័យក្នុងការកសាងទីវត្តអារាម និងផ្លូវ ក៏ដូចជាសមិទ្ធផលនានាក្នុងភូមិរបស់លោក។ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជា ជាទីសក្ការៈគោរពបូជា របស់ពុទ្ធបរិស័ទគ្រប់រូប និងមិនមានចេតនាណាមួយក្នុងការកិបគេងប្រាក់ ឬផលប្រយោជន៍ ដូចការចុះចោទប្រកាន់នោះទេ។


ក្រោយពីមានការចុះផ្សាយជុំវិញនៅបញ្ហាទាំងនោះ លោកមេភូមិផ្ចឹកជ្រុំ ក៏បានសុំណូមពរ ទៅដល់បងប្អូន អ្នកព័ត៌មានសង្គមទាំងអស់ មុននិងមានការចុះផ្សាយអ្វីមួយត្រូវចុះផ្សាយជាព័ត៌មានពិត និងមានប្រភពឱ្យបានច្បាស់លាស់។ បើក្នុងការចុះផ្សាយព័ត៌មានណាមួយមិនពិត ឬក៏មានការចោទប្រកាន់ទៅលើបុគ្គលម្នាក់ វាធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិបុគ្គល និងសេចក្ដីថ្លៃថ្នូរ និងខុសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងមានទោសទាន់ផងដែរ៕





Powered by Blogger.