លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្រ្តីក្រោមឱវាទ ចុះរុះរើរបាំងលូស្បៃមុងរាំងភ្ជិតព្រែក,បឹង នៅចំណុចព្រែកយួន ភូមិថ្មី ក្នុងស្រុកជលគិរី
ថ្ងៃសៅរ ១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍ជាមួយសហគមន៍នេសាទស្វាយរំពារសែនជ័យ សហគមន៍នេសាទកោះធំ បានចុះរុះរើរបាំងលូស្បៃមុងរាំងភ្ជិតព្រែក,បឹង នៅចំណុចព្រែកយួន ភូមិថ្មី និង ចំណុចបឹងសួង ភូមិកំពង់អុស ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
តាមការបញ្ជាក់របស់លោក លី ឡា បានអោយដឹងថា លោកបាន ប្រើប្រាស់កម្លាំង៩នាក់ មធ្យោបាយបាឡា៣គ្រឿង ជាពិសេសសហការជាមួយអាជ្ញាធរ ឃុំផ្លូទូក សហគមន៍នេសាទ ផ្លូវទូក បានចុះប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំផ្លូវទូក ចាប់ពីចំណុចខ្វែង ដល់ក្រោយភូមិថ្នល់ឈេីទាល ក្រុម ការងារបានឯកភាពគ្នាចុះរុះរេីរបាំងសាច់អួនក្រឡាញឹក ។
សូមបញ្ជាក់ផងដែលថា វត្ថុតាងបំផ្លាញចោលមាន របាំងស្បៃមុងរាំងភ្ជិតព្រែក បឹង ០២ករណី ស្មើនឹង ២១ កន្លែង ប្រវែង៥៥០ម លូស្បៃមុងចំនួន ២១គ្រឿង បង្គោលចំនួន ៥០០ដើម ចាក់លែងត្រីចំរុះ ចំនួន ១០០គីឡូក្រាម។
សូម ឯកឧត្ដម មេត្តាជូនជ្រាបជារបាយការណ៍។
ជាចុងក្រោយលោកបានផ្តាំផ្ញើរដល់មន្រ្តីទីជំនាញថ្នាក់ក្រោម ត្រូវខិតខំការពារធនធានធម្មជាតិ មានព្រៃឈើ ធនធានជលផល និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃនានា ឱ្យមានប្រសិទ្ធិភាព និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត៕
Post a Comment