ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ត្រូវ​តែ​អភិវឌ្ឍន៍​ដើម្បី​ប្រយោជន៍​រួម​ មិន​អនុញ្ញាតឱ្យ​អ្នក​ណា​ម្នាក់​យក​មក​ធ្វើ​កម្មសិទ្ធិ​ឡើយ

ខេត្ត​ពោធិ៍​សា​ត់ ៖ ដី​បឹង​ធម្មជាតិ​ស្វាយស​ដ៏​ធំ​មួយ​កន្លែង បែងចែក​ភូមិ​ចំនួន​២ ​គឺ​ភូមិ​ចំការ​អូរ​ និង​ភូមិ​ស្រែ​ល្វា​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ គឺ​តម្រូវ​ឲ្យ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​សហការ​កែ​លម្អ​ធ្វើការ​អភិវឌ្ឍ ដើម្បី​បម្រើ​ផលប្រយោជន៍​រួម មិន​ឱ្យ​បុគ្គល​ណា​ម្នាក់​មក​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ​។ នេះ​ជា​ការ​សម្រេច របស់​លោក​ខូ​យ រី​ដា​ អភិបាលខេត្ត​ពោធិ៍សាត់ ខណៈ​ពេល​ចុះ​ពិនិត្យ​ជាក់ស្ដែង​និង​សម្របសម្រួល​នៅ​ហ្នឹង​ទីតាំង​ខាងលើ កាលពី​ថ្ងៃ​ទី២៥ ខែធ្នូ​ ឆ្នាំ​២០២៣ បន្ទាប់​ពី​លេច​ចេញ​ព័ត៌មាន​ថា មិន​មាន​ភាព​ប្រក្រតី​ទៅ​លើ​ការ​បូម​ខ្សាច់​។


សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មានពិត និង​គួរឲ្យទុកចិត្ត

ខេត្ត​ពោធិ៍​សា​ត់ ៖ ដី​បឹង​ធម្មជាតិ​ស្វាយស​ដ៏​ធំ​មួយ​កន្លែង បែងចែក​ភូមិ​ចំនួន​២ ​គឺ​ភូមិ​ចំការ​អូរ​ និង​ភូមិ​ស្រែ​ល្វា​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ គឺ​តម្រូវ​ឲ្យ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​សហការ​កែ​លម្អ​ធ្វើការ​អភិវឌ្ឍ ដើម្បី​បម្រើ​ផលប្រយោជន៍​រួម មិន​ឱ្យ​បុគ្គល​ណា​ម្នាក់​មក​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ​។ នេះ​ជា​ការ​សម្រេច របស់​លោក​ខូ​យ រី​ដា​ អភិបាលខេត្ត​ពោធិ៍សាត់ ខណៈ​ពេល​ចុះ​ពិនិត្យ​ជាក់ស្ដែង​និង​សម្របសម្រួល​នៅ​ហ្នឹង​ទីតាំង​ខាងលើ កាលពី​ថ្ងៃ​ទី២៥ ខែធ្នូ​ ឆ្នាំ​២០២៣ បន្ទាប់​ពី​លេច​ចេញ​ព័ត៌មាន​ថា មិន​មាន​ភាព​ប្រក្រតី​ទៅ​លើ​ការ​បូម​ខ្សាច់​។

ឆ្លង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា ផ្ទៃ​បឹង​ទាំងមូល​ដែល​មាន​ប្រវែង​ប្រមាណ​ជាង១.០០០ម៉ែត្រ​នោះ មាន​កន្លែង​ខ្លះ​បាន​កែ​ច្នៃ​កាយ​ចាក់​ដី​ក្លាយជា​ទីទួល​ខ្ពស់​បម្រុង​យក​ជា​កម្មសិទ្ធិ ធ្វើ​ឱ្យ​ជម្រៅ​ទឹក​បឹង​កាន់តែ​គោក​រាក់​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ មិន​បាន​បម្រើ​ផលប្រយោជន៍​អ្វី​ដល់​សង្គម​នោះ​ឡើយ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​តែ​ម្ដង​មិន​អាច​បណ្ដែតបណ្ដោយ​ឱ្យ​បន្ត​កើត​មាន​ឡើង​តទៅ​ទៀត​នោះ​ទេ គឺ​ត្រូវ​តែ​កែតម្រូវ​ឡើង​វិញ​។

ដោយឡែក​ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​វិញ​ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ការ​យក​ខ្សាច់​នោះ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស យោង​​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់ ជៀសវាង​ការ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ គឺ​ក្រៅពី​ការ​យក​ខ្សាច់​ត្រូវ​គិត​ពី​ផលប្រយោជន៍​រួម​ទាំង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ត​។

ក្នុង​ន័យ​នេះ លោក​ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដាក់​ផែនការ​យ៉ាង​ម៉ឹង​ម៉ាត់​ដល់​ប្រតិបត្តិ​ករ​បូម​ខ្សាច់ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក អង្គភាព​ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​សហការ​គ្នា​កែតម្រូវ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​មាន​សោភ័ណ​ភាពល្អ​ស្រស់បំព្រង ប្រកបដោយ​អនាម័យ​បរិស្ថាន ជម្រៅ​ទឹក​ឲ្យ​បាន​ជ្រៅ​សម្រាប់​ស្តុ​ប​ទឹក ដើម្បី​បងប្អូន​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ស្រោចស្រព​ដំណាំ​ផ្សេង​ៗ លើស​ពី​នេះ​ទៀត នឹង​បង្កើត​ឱ្យ​មាន​ផ្លូវ​ល្អ​សមរម្យ ដែល​ធ្វើ​ឲ្យ​បឹង​ធម្មជាតិ​មួយ​នេះ​អាច​ប្រែ​ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​ក្នុង​តំបន់​ទាក់ទាញ​ភ្ញៀវ​មក​កំសាន្ត​លេង ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ជាមួយនឹង​ទិដ្ឋភាព​សម្បូរ​បែប​នៅ​ទី​នេះ ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​បន្ថែម​ពីលើ​មុខរបរ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

លោក​អភិបាលខេត្ត បាន​ផ្ដល់​លេខ​ទូរ​ស័ព្ទ​ចំនួន៣ខ្សែ សម្រាប់​ទំនាក់ទំនង ដើម្បី​ដោះស្រាយ នៅ​រាល់​បញ្ហា​ប្រឈម ក៏​ដូច​ជា​កង្វល់​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជៀសវាង​ការ​ភាន់ច្រឡំ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​បាន​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ជា​ពិសេស​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​។

បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ចំការ​អូរ និង​ភូមិ​ស្រែ​ល្វា ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ក្រុមហ៊ុន​បូម​ខ្សាច់ បាន​សាទរ​ជាមួយនឹង​ដំណោះស្រាយ​បញ្ចប់រឿង​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រកបដោយ​ផ្លែផ្កា​គឺ ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា​៕​

                                     






 

Powered by Blogger.