ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
ពិធីបើកវគ្គបណ្ដុះបណ្តាលជំនាញសុវត្ថិភាពម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធីបតីភាព ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងជានាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោកបណ្ឌិតឱសថសាស្រ្ត ឯម វុឌ្ឍីន៍ ប្រធានមន្ទីរពិសោធន៍ផលិតផល ក្លែងក្លាយ នៃក្រសួងមហាផ្ទៃ លោកស្រីឱសថការី គួន សារ៉េត អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោកបណ្ឌិត ហ៊ុល រឿន នាយកប្រតិបត្តិ សមាគមអ្នកលក់ឱសថកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។
លោកឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានលើកឡើងថា ចំពោះការបើកកិច្ចការងារ សុវត្តិភាពចំនីអាហារនាពេលនេះគឺជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលគិតគូពីអាយុជីវិតរបស់ប្រទេសជាតិ ពោលគឺបើប្រជាជនមានសុខភាពល្អ នោះប្រទេសជាតិ នឹងមានការរីកចម្រើនទៅតាមហ្នឹងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលជំនាញសុវត្ថិភាព ម្ហូបអាហារ និងភេសជ្ជៈ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានថ្លែងថា ការបើកវគ្គចំនីអាហារនាពេលនេះ គឺជាលើកដំបូង ក្រោយពីបានបង្កើតច្បាប់ ស្ដីពី សុវត្ថិភាពម្ហូបអាហារ។
ជាមួយគ្នានេះ លោកឧកញ៉ា ប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានគូសបញ្ជាក់ថា នឹងធ្វើការបើកវគ្គបណ្ដុះបណ្ដាលបង្រៀនទៅដល់ ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ពាក់ព័ន្ធសុវត្ថិភាពចំនីអាហារ ដោយបែងចែកជាបីផ្នែកនៃមូលដ្ឋាន ដោយមិនគិតថ្លៃនោះទេ។
ក្នុងឱកាសនោះ លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន គឺជាអាជីវកម្មមួយដែលមានសត្ដានុពលនៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញ ក៏សង្កេតឃើញថា ភោជនីយដ្ឋាន-អាហារដ្ឋាន មានចំនួនច្រើន គួរឱ្យមានការកត់សម្គាល់។ដូច្នេះត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវគុណភាពសេវ៉ាកម្មឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យគេពេញចិត្ត ចូលបរិភោគដោយមានទំនុកចិត្តខ្ពស់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អាន សីហា ក៏បានធ្វើការវាយតម្លៃខ្ពស់ និងប្រកាសគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ដែលតែងតែយកចិត្តទុកដាក់ សហការគាំទ្រក៏ដូចជាជម្រុញនូវគុណភាពនូវអាជីវកម្ម ពិសេសនៅក្នុងវិស័យទេសចរណ៍នេះតែម្ដង។
ជាចុងបញ្ចប់ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការបណ្ដាលជំនាញជីវៈ និងហើយនិងសុខមាលភាពជាពលរដ្ឋជាពិសេសទៅលើម្ហូបអាហារ តែងតែគិតគូអំពីសុខភាពនិងអាយុជីវិតប្រជាជនពលរដ្ឋ លើសពីនេះទៅទៀត ឧកញ៉ាសមូហកបណ្ឌិតថ្លែងអំណរគុណទៅដល់ក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធទាំងអស់ជាមួយសុវត្ថិភាពម្ហូបអាហារនិងភេសជ្ជៈ ដែលតែងតែចូលរួមសហការគាំទ្រកន្លងមក៕
Post a Comment