ម្ចាស់អុជ​ធូប និងទៀនទុក​ចោលមិន​ប្រយ័ត្ន បណ្តាល​ឱ្យ​ឆេះ​ផ្ទះហ្មត់ខ្ទេច

 ខេត្តសៀមរាប ៖ ម្ចាស់​អុជ​ធូប និង​ទៀន សុំ​សេចក្តីសុខ​ចម្រើន​រួច​ទុក​ចោល​ចុះ​មក​ក្រោម មិន​ប្រយ័ត្ន​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ហ្មត់ មួយ​រំពេច​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ដែល​ហេតុការណ៍​ឆេះ​ផ្ទះ​ពលរដ្ឋ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង​០០ និង ២៥ នាទី រលត់​ទៅ​វិញ​ម៉ោង​១​និង​០០​នាទី ថ្ងៃ ខែ​ដដែល ត្រង់​ចំណុច​ព្រហ្ម​ប្រទល់​ភូមិ​ខ្នា សង្កាត់​ជ្រាវ និង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ក្រុង​ខេត្ត​សៀម​រាម ។

បើ​តាម​ប្រសាសន៍​របស់ លោក ឧត្តម សេនីយ៍​ត្រី ឌុ​ត ខុន ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម​តេ​លេ​ក្រាម នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ឈ្មោះ សាយ លី ភេទ​ស្រី អាយុ​៧៩​ឆ្នាំ នៅ​ត្រង់​ចំណុច​ព្រុំប្រទល់ ភូមិ​ខ្នា សង្កាត់​ជ្រាវ និង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទ បាគង ខេត្ត​សៀម​រាម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​ពី​អធិការ​ស្រុក​១៣ គីឡូម៉ែត្រ ចុះ​ពី​ផ្លូវជាតិ​លេខ​៦ ទៅ​ផ្លូវបំបែក​ខ្នា ប្រហែល​៣​គីឡូម៉ែត្រ ។

លោក​បន្ថែម​ថា ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ​មិន​បណ្តាល​ឱ្យ​មានការ​រាលដាល ឆ្លង​ដល់​ផ្ទះ​អ្នក​ជិតខាង ហើយ​មិន​បង្ក​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ក្នុង​ហេតុការណ៍​នោះ ។ លោក​បញ្ជាក់​ថា ករណី​នេះ​បង្ក​ឲ្យ​មានការ​ខូចខាត​ដូច​ជា ផ្ទះ​១​ខ្នង អស់ទាំង​ស្រុង ទំហំ​៧​គុណ​៩​ម៉ែត្រ ប្រក់​ក្បឿង ឈឺ​លើ ថ្ម​ក្រោម កម្ពស់​៥​ម៉ែត្រ ។ ២ ម៉ូតូ​១​គ្រឿង សង់ សេ​១២៥ ឆ្នាំ​២០០៧ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​នៅ​ក្នុងផ្ទះ ។

ចំពោះ​ករណី​ឆេះ​នេះ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ដែល​នៅ​ជុំវិញ​នោះ​ទេ ដោយសារ​រថ​យ​ន្ថ​ពន្លត់​អគ្គិភ័យ​បាន​មក​ជួយ​អន្ដរា​គម​ទាន់​ពេល ។

ក្នុង​ពេល​កំពុង​កើតហេតុ រថយន្ដ​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ចំនួន​៤​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ឡាន ។ ១/​រថយន្ដ​ស្នងការ​នគរបាល​ខេត្ត​៣​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៣​ឡាន ។ ២ /​រថយន្ដ​អប្សរា ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ឡាន ។

ចំពោះ​មូលហេតុ ម្ចាស់ផ្ទះ​គាត់​ដុត​ធូប និង​ដុត​ទៀន​មិន​បាន​ប្រយ័ត្ន បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​តែ​ម្ដង ។ បច្ចុប្បន្ន​ផ្ទះ​ពលរដ្ឋ​ដែល​ឆេះ ហើយ​ខូចខាត​អស់ទាំង​ស្រុង​នោះ​បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៥​ម៉ឺន​ដុល្លារ ៕

 





Powered by Blogger.