នគរបាលឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​បង្ក​ហិ​.​ង្សា ក្នុង​ស្ថានីយ​ប្រេង​មួយ​នៅ​ផ្លូវ​វេ​ង​ស្រេង

 រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដៃ និង​ខ្សែ​ក្រ​វ៉ា​ត់ វាយ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​) ។

ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ភី ផ្លូវ​វេ​ង​ស្រេង ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

កម្លាំង​នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ ឈិ​ន ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គ្មាន​សារធាតុ​ញៀន ។
ទី​២. ឈ្មោះ ផា​ន សុ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គ្មាន​សារធាតុ​ញៀន ។
ទី​៣. ឈ្មោះ ទឹម ប្រុស​ម៉​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គ្មាន​សារធាតុ​ញៀន ។

កម្លាំង​នគរបាល​ដកហូត​វត្ថុ​តាង​បស់​ជនសង្ស័យ រួម​មាន ៖
-​ខ្សែ​ក្រ​វ៉ា​ត់ ០១​ខ្សែ ពណ៌​ស
-​ម៉ូតូ ០១​គ្រឿង ម៉ាក​និក ពណ៌​ស និង​ក្រហម ឆ្នាំ​២០២១ ស្លាក​លេខ​ព្រៃវែង 1W-2498
-​ម៉ូតូ ០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០២២ ផ្លា​ក​លេខ​ភ្នំពេញ 1JG-8416
-​ទូរ​សព្ទ​ដៃ ចំនួន​០១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​ស ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​បន្ត​នីតិវិធី​នៃ​ច្បាប់ ៕

                                     



 

Powered by Blogger.