ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈ នៅសង្កាត់ជើងទឹក















រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិកាសាធារណៈ តាមបណ្តាភូមិទាំង៥ ក្នុងសង្កាត់ជើងទឹក នៅសាលប្រជុំសាលាសង្កាត់ជើងទឹក ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។


កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពីអស់លោក លោកស្រី អ្នកនាងកញ្ញា អនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក លោកចៅសង្កាត់ជើងទឹក ប្រធានក្រុមការងារតាមភូមិ និងអស់លោកប្រធានភូមិទាំង៥។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បានប្រគល់ទឹកបរិសុទ្ធ ចំនួន ១០០យួរ និងទឹកក្រូច ចំនួន ១០កេស ជូនដល់លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក ផងដែរ៕


Powered by Blogger.