ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបទល្មើសសម្រាស់នៅចំណុចក្បាលកោះជ័យទ័ត និងរបាំងស្បៃមុង ក្នុងទឹកដីខេត្តកំពង់ឆ្នាំង
ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងសាប និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង កម្លាំងចូលរួមសរុបចំនួន១៨នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក គឹម ទី នាយរងអធិការ បានចុះប្រតិបត្តិការប្រទះឃើញដុំសម្រាស់នៅចំណុចក្បាលកោះជ័យទ័ត ភូមិកំពង់ហៅ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ដោយឡែកលោក ឈឹម បាន នាយរងផ្នែក បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ បានប្រទះឃើញការធ្វើនេសាទដោយឧបករណ៍របាំងស្បៃមុង នៅចំណុចហាលនាង ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុញ រុះរើ និងបំផ្លាញវត្ថុតាងជាឧបករណ៍ខុសច្បាប់នៅនឹងកន្លែង ទទួលលទ្ធផលចំនួន២ករណីដូចខាងក្រោម៖
របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង ២៤០ ម៉ែត្រ លូស្បៃមុង ចំនួន ០៦ គ្រឿង បង្គោលចំនួន ១២០ ដេីម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ១០ គក្រ។
-សម្រាស់ចំនួន១ករណី ស្មើនឹង៩ កន្លែង ទំហំ៤៥០០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន៦០០មែក បង្គោលចំនួន៥០ដើម ខ្សែប្រវែង២០០ម៉ែត្រ។
សូម ឯកឧត្ដមមេត្តាជ្រាបជារបាយ ការណ៍៕
Post a Comment